គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)

ទិដ្ឋភាពទូទៅ

អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ (គ.ស.ក) គឺជាអង្គការ សមាជិកភាព ដែលមានទាំងអង្គការជាតិ និងអង្គការអន្តរជាតិប្រមាណជា១៧០ នៅកម្ពុជា។ អង្គការ គ.ស.ក បានដើរតួនាទីពិសេសចម្បងតាំងពីឆ្នាំ១៩៩០ សម្រាប់បង្ករលក្ខណះងាយស្រួលក្នុងការសម្របសម្រួលអង្គការសង្គមស៊ីវិលធ្វើការងាររួមគ្នាប្រកបដោយទំនួលខុសត្រូវ គណនេយ្យភាព ដើម្បីពង្រឹងអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។

ទស្សនវិស័យ

ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា

បេសកកម្ម

ជាអង្គការសមាជិកភាព អង្គការ គ.ស.ក ធ្វើការក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ន ដើម្បីអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពអង្គការសង្គមស៊ីវិលនៅកម្ពុជា

គោលដៅ

សង្គមស៊ីវិលមួយដែលមានកិច្ចសហការដ៏រឹងមាំ និងមានសមត្ថភាពឆ្លើយតប ទៅនឹងបញ្ហានៃការអភិវឌ្ឍនៅកម្ពុជា

គុណតម្លៃ

  • ១. សុចរិតភាព
  • ២. ភាពឆ្លើយតប
  • ៣. កិច្ចសហប្រតិបត្តិការ
  • ៤. គុណភាព
  • ៥. បរិយាប័ន្ន
គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)
គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)

ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះការមកកាន់គេហទំព័ររបស់អង្គការ គ.ស.ក។

គេហទំព័រនេះ អាចនាំអ្នកទទួលបានព័ត៌មានអំពី គណនេយ្យភាព តម្លាភាពនិង បច្ចុប្បន្នភាព ក្នុងកម្មវិធីរបស់អង្គការ គ.ស.ក និងពីសមាជិកភាព អង្គការសង្គមស៊ីវិលនានា ព្រមទាំង រឿងរ៉ាវ ដែលកើតមានឡើង ក៏ដូចជាបញ្ហាប្រឈមផ្សេងៗសម្រាប់ការអភិវឌ្ឍន៍កម្ពុជា។ គេហទំព័រក៏បង្ហាញផងដែរនូវកម្មវិធីមជ្ឈមណ្ឌលអភិបាលកិច្ច (GHP 2017-2021) ដែលមានការសិក្សាស្រាវជ្រាវ ឧបករណ៍និងប្រព័ន្ធសម្រាប់អភិបាលកិច្ច ការកសាងសមត្ថភាព និងការរៀនសូត្រ យុទ្ធនាការ និងការតស៊ូមតិ ការចូលរួមពហុភាគី និរន្តរភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យាគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិត។

ខ្ញុំជឿជាក់ថាព័ត៌មានក្នុងគេហទំព័រនេះ នឹងអាចជួយជាប្រយោជន៍ដល់អ្នកសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់កម្ពុជា។

អង្គការ គ.ស.ក រីករាយក្នុងការបន្តធ្វើការងារជាមួយអ្នក និងទទួលនូវរាល់ការគាំទ្រពីអ្នក។ អង្គការ គ.ស.ក សូមទទួលនូវរាល់មតិយោបល់ពីអ្នកតាមរយះតំណភ្ជាប់នេះ

សូមបំពេញសំណុំបែបបទខាងក្រោមនេះដើម្បីចុះឈ្មោះគណនីរបស់អ្នក។
សម្គាល់ ត្រូវបានទាមទារអោយបំពេញ។

ការចុះឈ្មោះរបស់អ្នកប្រើ
ឈ្មោះ​ប្រើប្រាស់
ទូរស័ព្ទ
អ្នកសហគមន៍
ភេទ
ខេត្ត
សូមបញ្ចូលគណនីរបស់អ្នក