ចម្ងល់បំភ្លឺបឋម

1. តើ​វេទិកា​វេទិកាអេឡិចត្រូនិចរបស់​អង្គការ​សហគមន៍​មូលដ្ឋាន​គឺជា​អ្វី​?​

វេទិកាអេឡិចត្រូនិច​របស់​អង្គការ​សហគមន៍​មូលដ្ឋាន​ ​គឺជា​វេទិកា​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ជា​កន្លែង​មួយ​សម្រាប់​អង្គការ​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ទទួលយក​ ​ចែករំលែក​ព័ត៌មាន​ ​និង​ជា​កន្លែង​សម្រាប់​សិក្សា​។​

2. តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ចូល​សិក្សា​នៅ​លើ​វេទិកាអេឡិចត្រូនិច​​​​​​​​​​​​​របស់​អង្គការ​សហគមន៍​មូលដ្ឋាន​?​

លោក​ ​លោកស្រី​គ្រាន់តែ​បង្កើត​គណនេយ្យ​មួយ​ផ្ទាល់ខ្លួន​ក្នុង​វេទិកាអេឡិចត្រូនិច​ ​រួច​ប្រើ​គណនេយ្យ​នេះ​សម្រាប់​ចូល​ប្រើប្រាស់​ក្នុងវេទិកាអេឡិចត្រូនិច​ ​ដោយ​ចូល​ទៅកាន់​ផ្នែក​មេរៀន​ ​អាន​សេចក្ដីណែនាំ​ទូទៅ​ ​រួច​បន្ត​អាន​មេរៀន​នៅ​ផ្នែក​ខាងក្រោ

3. តើ​ខ្ញុំ​អាច​ទទួល​បានផល​ប្រយោជន៍អ្វី​ខ្លះ​ពី​ការសិក្សា​នៅ​លើវេទិកាអេឡិចត្រូនិច​របស់​អង្គការ​សហគមន៍​មូលដ្ឋាន​?​

បន្ទាប់ពី​លោក​ ​លោកស្រី​ ​បាន​ចូលរួម​សិក្សា​តាមរយៈវេទិកាអេឡិចត្រូនិច​ ​លោក​ ​លោកស្រី​នឹង​ទទួល​បាន​ចំណេះ​ដឹង​មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​អង្គការ​សហគមន៍​មូលដ្ឋាន​របស់​លោក​ ​លោកស្រី​ ​ហើយក៏​នឹងបាន​ទទួល​សញ្ញាប័ត្រ​បញ្ជាក់​ពី​សមត្ថភាព​របស់​លោក​ ​លោកស្រី​ផង​ដែ

4. តើ​ខ្ញុំ​ត្រូវធ្វើ​ដូចម្ដេច​ ​ដើម្បី​បាន​គណនេយ្យ​មួយ​ក្នុងវេទិកាអេឡិចត្រូនិច​របស់​អង្គការសហគមន៍មូលដ្ឋាន​?​

លោក លោកស្រីអាចចូលទៅកាន់ប៊ុតុងចុះឈ្មោះ រួចបំពេញព័ត៌មានទៅតាមកន្លែងនីមួយៗ

5. តើ​គណនេយ្យ​មួយ​ក្នុង​វេទិកា​អេឡិចត្រូនិច​របស់​អង្គការ​សហគមន៍​មូលដ្ឋាន​មាន​សារៈសំខាន់​អ្វីខ្លះ​?​

នៅពេលលោក លោកស្រីមានគណនេយ្យមួយនៅក្នុងវេទិកាអេឡិចត្រូនិចរបស់អង្គការសហគមន៍មូលដ្ឋាន លោក លោកស្រីអាចចូលសិក្សា និងទាញយកឯកសារពីវេទិកានេះសម្រាប់សិក្សាទៅតាមពេលវេលាដែលសមស្របសម្រាប់ លោក លោកស្រី។ ជាពិសេស ប្រសិនបើ លោក លោកស្រីបន្តការសិក្សារបស់ដល់បញ្ចប់វគ្គ លោក លោកស្រីនឹងទទួលបានសញ្ញាប័ត្របញ្ជាក់ដែលព័ត៌មានបានមកពីគណនេយ្យនេះ។

សូមបំពេញសំណុំបែបបទខាងក្រោមនេះដើម្បីចុះឈ្មោះគណនីរបស់អ្នក។
សម្គាល់ ត្រូវបានទាមទារអោយបំពេញ។

ការចុះឈ្មោះរបស់អ្នកប្រើ
ឈ្មោះ​ប្រើប្រាស់
ទូរស័ព្ទ
អ្នកសហគមន៍
ភេទ
ខេត្ត
សូមបញ្ចូលគណនីរបស់អ្នក