អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ (គ.ស.ក) គឺជាអង្គការ សមាជិកភាព ដែលមានទាំងអង្គការជាតិ និងអង្គការអន្តរជាតិប្រមាណជា១៧០ នៅកម្ពុជា។ អង្គការ គ.ស.ក បានដើរតួនាទីពិសេសចម្បងតាំងពីឆ្នាំ១៩៩០ សម្រាប់បង្ករលក្ខណះងាយស្រួលក្នុងការសម្របសម្រួលអង្គការសង្គមស៊ីវិលធ្វើការងាររួមគ្នាប្រកបដោយទំនួលខុសត្រូវ គណនេយ្យភាព ដើម្បីពង្រឹងអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។
ជី ភី ភី គឺជាប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្ត និងឯករាជ្យដែលសម្របសម្រួលដោយគណៈកម្មាធិការសហប្រតតបតិ្តការដើម្បីកម្ពុជា (គ ស ក) ហើយ ជី ភី ភី ដើរតួរជាលេខាធិការរដ្ឋាន។ ជី ភី ភី គឺជានិមិត្តសញ្ញានៃភាពជឿទុកចិត្តក្នុងការពង្រឹងអភិបាលកិច្ចល្អ វិជ្ជាជីវៈគណនេយ្យភាពនិងតម្លាភាពរបស់អង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើប្រតិបត្តិការនីកម្ពុជា តាមរយៈបទដ្ឋាន អភិបាលកិច្ចល្អ និងការអនុត្តប្រកបដោយវិជ្ជាជីវៈសំរាប់ប្រទេសកម្ពុជា និងប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្ត។
បទដ្ឋានអភិបាលកិច្ចល្អ និងការអនុត្តប្រកបដោយវិជ្ជាជីវៈសំរាប់ប្រទេសកម្ពុជាត្រូវបានបង្កើតឡើងតំាងពីឆ្នាំ ២០០៥ តាមរយៈការចូលរួមប្រឹក្សាយោបល់ពីគ្រប់ភាគីពាក់ពន្ឋ័ដូចជា អង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ និងរដ្ឋាភិបាល។ នេះគឺជាការសំរួលលើកទីបី ដែលមាន ៦ជំពូក ៧១សូចនករ ៦៥គោលការណ៍ណែនំា។ សូមធ្វើការចុចនៅទីនេះសំរាប់ទាញយកបទដ្ឋាននេះ ជាភាសារខ្មែរ និងភាសាអង់គ្លេស។
អង្គការសហគមន៍មូលដ្ឋានបានកើនឡើងជាខ្លាំងក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ។ នៅកម្ពុជាមានអង្គការសហគមន៍មូលដ្ឋាន ប្រមាណជាង ២៥,០០០ (ពីរម៉ឺនប្រាំពាន់) ដែលកំពុងបំពេញការងារតាមវិស័យនានានៅតាមមូលដ្ឋានរបស់ខ្លួន មានដូចជាផ្នែកបរិស្ថាន ផ្នែកផ្ដល់ជូនសេវាកម្ម ផ្នែកសិទ្ធិមនុស្ស និងផ្នែកលទ្ធិប្រជាធិបតេយ្យ។
កិច្ចការជាយុទ្ធសាស្ត្រក្នុងវិស័យអង្គការសង្គមស៊ីវិល ជាពិសេសអង្គការមិនមែនរដ្ឋាភិបាល គឺពង្រឹងសង្គមស៊ីវិលថ្នាក់ក្រោមជាតិ។ នេះជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការពង្រឹងអង្គការសហគមន៍មូលដ្ឋាន និងការតស៊ូមតិដើម្បីធ្វើអោយប្រសើរឡើងនូវបរិយាកាសអំណោយផល។ ជាទូទៅ អង្គការសហគមន៍មូលដ្ឋានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាជាក់លាក់ណាមួយនៅក្នុងតំបន់ ហេតុដូចនេះ អង្គការសហគមន៍មូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹង និងចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍ និងដំណើរការវិមជ្ឈការ និងវិសហមជ្ឈការ។