ប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្តឯករាជ្យ

ជី ភី ភី គឺជាប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្ត និងឯករាជ្យដែលសម្របសម្រួលដោយគណៈកម្មាធិការសហប្រតតបតិ្តការដើម្បីកម្ពុជា (គ ស ក) ហើយ ជី ភី ភី ដើរតួរជាលេខាធិការរដ្ឋាន។ ជី ភី ភី គឺជានិមិត្តសញ្ញានៃភាពជឿទុកចិត្តក្នុងការពង្រឹងអភិបាលកិច្ចល្អ វិជ្ជាជីវៈគណនេយ្យភាពនិងតម្លាភាពរបស់អង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើប្រតិបត្តិការនីកម្ពុជា តាមរយៈបទដ្ឋាន អភិបាលកិច្ចល្អ និងការអនុត្តប្រកបដោយវិជ្ជាជីវៈសំរាប់ប្រទេសកម្ពុជា និងប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្ត។

បទដ្ឋានអភិបាលកិច្ចល្អ និងការអនុត្តប្រកបដោយវិជ្ជាជីវៈសំរាប់ប្រទេសកម្ពុជាត្រូវបានបង្កើតឡើងតំាងពីឆ្នាំ ២០០៥ តាមរយៈការចូលរួមប្រឹក្សាយោបល់ពីគ្រប់ភាគីពាក់ពន្ឋ័ដូចជា អង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ និងរដ្ឋាភិបាល។ នេះគឺជាការសំរួលលើកទីបី ដែលមាន ៦ជំពូក ៧១សូចនករ ៦៥គោលការណ៍ណែនំា។ សូមធ្វើការចុចនៅទីនេះសំរាប់ទាញយកបទដ្ឋាននេះ ជាភាសារខ្មែរ និងភាសាអង់គ្លេស។

ចាប់តំាងពីពាក់កណ្តាលឆ្នាំ ២០០៧ មកប្រព័ន្ឋវិញ្ញាបនបត្រត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីជួយគំាទ្រទៅដល់អង្គការដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ និងស្ថាបនដើម្បីអនុវត្តតាមបទដ្ឋាន។

១. បុរេលក្ខខ័ណ្ឌតម្រូវដើម្បីពិចារណាមុនការដាក់ពាក្យ
២. ពាក្យស្នើរសុំ
៣. អត្ថប្រយោជន៍នៃប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្ត

សំរាប់អង្គការដែលមានបំណងចង់ធ្វើការដាក់ពាក្យ ជាដំបូងត្រូវតែធ្វើការត្រួតពិនិត្យមើលឡើងវិញនូវបុរេលក្ខខ័ណ្ឌតម្រូវដើម្បីធានាគ្រប់តាមលក្ខខណ័ដែលបានកំណត់។ បន្ទាប់ពីអង្គការដែលដាក់ពាក្យបានបំពេញឯកសារតាមការស្នើរសុំហើយ វាត្រូវបានបញ្ជូនទៅ ជី ភី ភី តាមទំរង់ដែលបានកំណត់និងតាមលំដាប់លំដោយ។

ការត្រួតពិនិត្យឯកសារបឋមត្រូវធ្វើឡើងដោយមន្រ្តីវិញ្ញាបនបត្រ។ ប្រសិនបើលក្ខខណ័តម្រូវទាំងឡាយត្រូវបានបំពេញ បន្ទាប់មកពាក្យនោះត្រូវបានពិនិត្យមើលដោយក្រុមការងារត្រួតពិនិត្យគុណភាពឯកសារ។ ជំហានបន្ទាប់ គឺជាការចុះត្រួតពិនិត្យជាក់ស្តែងនៅមូលដ្ឋាន។ ក្រោយពីទទួលបានលទ្ឋផលនៃការចុះពិនិត្យជាក់ស្តែងនៅមូលដ្ឋាន លទ្ឋផលនេះត្រូវបានបង្ហាញជូនដល់គណៈកម្មាធិការអនុម័តក្រម នៃអង្គការមិនមែនរដ្ឋាភិបាល ដែលទទួលខុសត្រូវលើការពិនិត្យមើលជាចុងក្រោយ។ ការពិនិត្យនេះអាចនំាដល់ទាំងការផ្តល់វិញ្ញាបនបត្រ ឬការផ្តល់អនុសាសន៍ ដើម្បីបំពេញបន្ថែមទៅលើបទដ្ឋានទាំងឡាយដែលត្រូវបានបំពេញតែមួយផ្នែកប៉ុណ្ណោះ។ អនុសាសន៍ទាំងនេះ ចំាបាច់ត្រូវឆ្លើយតបដោយតបដោយអង្គការមិនមែនរដ្ឋាភិបាលដែលដាក់ពាក្យ ស្ថិតនៅក្នុងរយៈពេលកំណត់ជាក់លាក់មួយ។ ប្រសិនបើអនុសាសន៍ទាំងនេះមិនត្រូវបានបំពេញនៅក្នុងរយៈពេល ១២ខែទេ នោះដំណើរការនៃការដាក់ពាក្យនឹងតម្រូវឲ្យចាប់ផ្តើមដាក់ពាក្យសុំជាថ្មីោឡើងវិញ។

បច្ចុប្បន្ន វិញ្ញាបនបត្រមានសុពលភាពរយៈពេលបីឆ្នាំ។ អង្គការមិនមែនរដ្ឋាភិបាលដែលបានទទួលបានវិញ្ញាបនបត្រ ត្រូវបានតម្រូវឲ្យផ្ញើរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍សវនកម្មរៀងរាល់ឆ្នាំ ក៏ដូចជាគោលនយោបាយថ្មីទាំងឡាយ ដែលពួកគេបានរៀបចំឡើង។ ការចុះពិនិត្យតាមដានមើលនៅក្នុងអំឡុងពេលបានទទួលបានវិញ្ញាបនបត្រក៏ត្រូវបានកំណត់ធ្វើផងដែរ ដើម្បីវាយតម្លៃបញ្ហាប្រឈម និងការអនុវត្តតាមបទដ្ឋាន។ ប្រសិនបើការតាមដានត្រូវបានបង្ហាញថា អង្គការដែលកំពុងទទួលបានវិញ្ញាបនបត្រ បន្តរក្សាអនុវត្តនូវបទដ្ឋានដែលតម្រូវទាំងឡាយ ដើម្បីទទួលបានវិញ្ញាបនបត្រ អង្គការទាំងនេះនឹងត្រូវដាក់ពាក្យសុំវិញ្ញាបនបត្រឡើងវិញសម្រាប់រយៈពេលបីឆ្នាំបន្តទៀត។ បើសិនការតាមដានបញ្ជាក់ច្បាស់ថា អង្កការដែលទទួលបានវិញ្ញាបនបត្រមិនរក្សាបាននូវបទដ្ឋានទាំងឡាយ មន្រ្តី ប្រព័ន្ឋវិញ្ញាបនបត្រនឹងធ្វើការជាមួយគណៈកម្មាធិការអនុម័តក្រមនៃអង្គការមិនមែនរដ្ឋាភិបាល នឹងធ្វើការស៊ើបអង្កេតបន្ថែមទៀតដើម្បីកំណត់ថា តើអង្គការដែលទទួលបានវិញ្ញាបនបត្រនឹងត្រូវអនុវត្តតាមជំហានគោលនយោបាយស្តីពីបណ្តឹងតវ៉ា។

ជី ភី ភី ត្រូវបានការគាំទ្រពីសំណាក់គណៈកម្មាធិការឯករាជ្យចំនួនពីរក្រុម៖ ក្រុមការងារត្រួតពិនិត្យគុណភាពឯកសារ និងគណៈកម្មាធិការអនុម័តក្រមនៃអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមការងារត្រួតពិនិត្យគុណភាពឯកសារ គឺជាគណៈកម្មាធិការឯករាជ្យដែលចូលរួមក្នុងដំណើរការត្រូតពិនិត្យឯកសារ នៃអង្គការដាក់ពាក្យ ការប៉ានប្រមាណនៃការប្រតិបត្តិ និងការផ្តល់ប្រឹក្សាយោបល់ទៅដល់ក្រុមការងារ ជី ភី ភី។ គណៈកម្មាធិការអនុម័តក្រមនៃអង្គការមិនមែនរដ្ឋាភិបាល គឺជាក្រុមគណៈកម្មាធិការឯករាជ្យ ដែលធ្វើការសំរេចចិត្តចុងក្រោយលើ អង្គការដែលបានដាក់ពាក្យ រួមជាមួយគ្នាផងដែរនូវការផ្តល់អនុសាសន៍ក្នុងការបំពេញបន្ថែម និងអនុម័តលើវិញ្ញាបនបត្រ។

បទដ្ឋានយោងសកល

លទ្ឋផលនៃ បទដ្ឋានសកលដើម្បីគណនេយ្យភាពអង្គការសង្គមស៊ីវិល បានមកពីការចូលរួមផ្តួចផ្តើមពីសំណាក់គំរោងដៃគួជាសកល ដែលបើកឲ្យមានការចូលរួមប្រឹក្សាយោបល់យ៉ាងទូលំទូលាយពីសំណាក់អង្គការសង្គមស៊ីវិលជុំវិញពិភពលោក។ វាគឺជាបទដ្ឋានយោង ដែលមិនមែនមកដើម្បីជំនួស ប៉ុន្តែគោលបំណងគឺដើម្បីបំពេញបន្ថែមនូវបទដ្ឋានគណនេយ្យភាពផ្សេងទៀត។ តួអង្គសង្គមស៊ីវិល អាចប្រើប្រាស់បទដ្ឋាននេះដើម្បីពង្រឹងបន្ថែមលើការអនុវត្តរបស់ពូកគេ។ បទដ្ឋាននេះក៏ផ្តល់ជូនផងដែរនូវទំរង់រួមមួយសំរាប់ការអនុវត្តគនេយ្យភាពល្អរបស់អង្គការសង្គមស៊ីវិលលើគ្រប់វិស័យ ដោយមិនកំនត់នូវ ទីតាំងភូមិសាស្រ្តរឺមនោគមនវិជ្ជា។ លើសពីនេះទៅទៀត វាមានតម្លៃ និងងាយស្រួលក្នុងការប្រើប្រាស់ភាសាសំរាប់ទូទៅ ដែលអាចយល់ពីវាបាន។ ម្យ៉ាងវិញទៀត វាត្រូវបានមើលឃើញថាមានសារៈសំខាន់លើការផ្តល់មតិត្រឡប់ពីអ្នកទទួលផល និងអ្នកជាប់ពាក់ព័ន្ឋដើម្បីបង្កើតការទុកចិត្ត ដែលអាចឲ្យគេយកទៅប្រើប្រាស់បាន ក្នុងការយកមកប្រើប្រាស់ក្នុងការគំាទ្រសំរាប់សង្គមស៊ីវិល និងការពង្រឹងការអនុវត្តរបស់យើង។ វាក៏អាចប្រើប្រាស់នៅក្នុងការតស៊ូមតិដើម្បីចង្អុលបង្ហាញពីគនេយ្យភាពនិងភាពត្រឹមត្រូវ ពង្រឹងសំលេងរបស់សង្គមស៊ីវិល និងផ្តល់នូវបរិយាកាសអំណោយផលសំរាប់អង្គការសង្គមស៊ីវិល។ បន្ថែមលើសពីនេះទៅទៀត គោលបំណងសំខាន់គឺ ដើម្បីពង្រឹងនូវប្រសិទ្ឋភាពដល់អង្គការសង្គមស៊ីវិល។

Facebook Group