ចម្ងល់បំភ្លឺបឋម
1. តើវេទិកាវេទិកាអេឡិចត្រូនិចរបស់អង្គការសហគមន៍មូលដ្ឋានគឺជាអ្វី?
វេទិកាអេឡិចត្រូនិចរបស់អង្គការសហគមន៍មូលដ្ឋាន គឺជាវេទិកាដែលបានបង្កើតឡើងដើម្បីជាកន្លែងមួយសម្រាប់អង្គការសហគមន៍មូលដ្ឋានក្នុងការទទួលយក ចែករំលែកព័ត៌មាន និងជាកន្លែងសម្រាប់សិក្សា។
2. តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីចូលសិក្សានៅលើវេទិកាអេឡិចត្រូនិចរបស់អង្គការសហគមន៍មូលដ្ឋាន?
លោក លោកស្រីគ្រាន់តែបង្កើតគណនេយ្យមួយផ្ទាល់ខ្លួនក្នុងវេទិកាអេឡិចត្រូនិច រួចប្រើគណនេយ្យនេះសម្រាប់ចូលប្រើប្រាស់ក្នុងវេទិកាអេឡិចត្រូនិច ដោយចូលទៅកាន់ផ្នែកមេរៀន អានសេចក្ដីណែនាំទូទៅ រួចបន្តអានមេរៀននៅផ្នែកខាងក្រោម:
3. តើខ្ញុំអាចទទួលបានផលប្រយោជន៍អ្វីខ្លះពីការសិក្សានៅលើវេទិកាអេឡិចត្រូនិចរបស់អង្គការសហគមន៍មូលដ្ឋាន?
បន្ទាប់ពីលោក លោកស្រី បានចូលរួមសិក្សាតាមរយៈវេទិកាអេឡិចត្រូនិច លោក លោកស្រីនឹងទទួលបានចំណេះដឹងមួយចំនួនក្នុងការគ្រប់គ្រងអង្គការសហគមន៍មូលដ្ឋានរបស់លោក លោកស្រី ហើយក៏នឹងបានទទួលសញ្ញាប័ត្របញ្ជាក់ពីសមត្ថភាពរបស់លោក លោកស្រីផងដែ
4. តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីបានគណនេយ្យមួយក្នុងវេទិកាអេឡិចត្រូនិចរបស់អង្គការសហគមន៍មូលដ្ឋាន?
លោក លោកស្រីអាចចូលទៅកាន់ប៊ុតុងចុះឈ្មោះ រួចបំពេញព័ត៌មានទៅតាមកន្លែងនីមួយៗ
5. តើគណនេយ្យមួយក្នុងវេទិកាអេឡិចត្រូនិចរបស់អង្គការសហគមន៍មូលដ្ឋានមានសារៈសំខាន់អ្វីខ្លះ?
នៅពេលលោក លោកស្រីមានគណនេយ្យមួយនៅក្នុងវេទិកាអេឡិចត្រូនិចរបស់អង្គការសហគមន៍មូលដ្ឋាន លោក លោកស្រីអាចចូលសិក្សា និងទាញយកឯកសារពីវេទិកានេះសម្រាប់សិក្សាទៅតាមពេលវេលាដែលសមស្របសម្រាប់ លោក លោកស្រី។ ជាពិសេស ប្រសិនបើ លោក លោកស្រីបន្តការសិក្សារបស់ដល់បញ្ចប់វគ្គ លោក លោកស្រីនឹងទទួលបានសញ្ញាប័ត្របញ្ជាក់ដែលព័ត៌មានបានមកពីគណនេយ្យនេះ។