គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)
ទិដ្ឋភាពទូទៅ
អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ (គ.ស.ក) គឺជាអង្គការ សមាជិកភាព ដែលមានទាំងអង្គការជាតិ និងអង្គការអន្តរជាតិប្រមាណជា១៧០ នៅកម្ពុជា។ អង្គការ គ.ស.ក បានដើរតួនាទីពិសេសចម្បងតាំងពីឆ្នាំ១៩៩០ សម្រាប់បង្ករលក្ខណះងាយស្រួលក្នុងការសម្របសម្រួលអង្គការសង្គមស៊ីវិលធ្វើការងាររួមគ្នាប្រកបដោយទំនួលខុសត្រូវ គណនេយ្យភាព ដើម្បីពង្រឹងអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។
ទស្សនវិស័យ
ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា
បេសកកម្ម
ជាអង្គការសមាជិកភាព អង្គការ គ.ស.ក ធ្វើការក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ន ដើម្បីអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពអង្គការសង្គមស៊ីវិលនៅកម្ពុជា
គោលដៅ
សង្គមស៊ីវិលមួយដែលមានកិច្ចសហការដ៏រឹងមាំ និងមានសមត្ថភាពឆ្លើយតប ទៅនឹងបញ្ហានៃការអភិវឌ្ឍនៅកម្ពុជា
គុណតម្លៃ
១. សុចរិតភាព
២. ភាពឆ្លើយតប
៣. កិច្ចសហប្រតិបត្តិការ
៤. គុណភាព
៥. បរិយាប័ន្ន